តំបន់ដីសើមរ៉ាមសារ ខេត្តស្ទឹងត្រែង • ឋានសួគ៌ធម្មជាតិព្រៃលិចទឹកកណ្ដាលដងទន្លេមេគង្គ ឆ្នេរខ្សាច់កោះដ៏ស្ងប់ស្ងាត់ និងបដិសណ្ឋារកិច្ចសហគមន៍
ផ្ទះស្នាក់លំហែឈើធម្មជាតិ និងទីធ្លាសួនលំហែជាប់មាត់ទឹកទល់មុខព្រៃលិចទឹក
រមណីយដ្ឋានកោះហាន ស្ថិតនៅក្នុងសង្កាត់សាមគ្គី ជាប់ព្រំប្រទល់ស្រុកបុរីអូរស្វាយសែនជ័យ។ លោកអ្នកអាចធ្វើដំណើរឆ្លងកាត់ស្ពានសេកុង តាមបណ្តោយផ្លូវជាតិលេខ ៧ ចេញពីទីរួមខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំប្រទល់ប្រទេសឡាវ ដែលមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ រហូតដល់កំពង់ទូករមណីយដ្ឋានកោះហាន។
នៅទីនេះ យើងខ្ញុំមានចំណតរថយន្តធំទូលាយ រោងទទួលភ្ញៀវដ៏កក់ក្តៅ និងសួនលំហែបៃតង ព្រមទាំងមានផ្ទះស្នាក់ ឬផ្ទះលំហែឈើប្រណីតនៅក្បែរមាត់ទឹក ទល់មុខព្រៃលិចទឹកកោះហាន ប្រកបដោយបរិយាកាសខ្យល់បរិសុទ្ធ ស្ថិតក្នុងតំបន់ដីសើមរ៉ាមសារ ខេត្តស្ទឹងត្រែង។
រមណីយដ្ឋាននេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៨ ក្នុងគោលបំណងគាំទ្រផ្ទាល់ដល់សេវាកម្មសហគមន៍ និងបងប្អូនប្រជាពលរដ្ឋរស់នៅលើកោះក្នុងតំបន់កោះហាន ឲ្យមានជីវភាពប្រសើរឡើង តាមរយៈការបម្រើសេវាទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងការទទួលខុសត្រូវខ្ពស់។
រីករាយជាមួយសកម្មភាពចម្រុះក្នុងធម្មជាតិដងទន្លេមេគង្គ ផ្ដល់ភាពស្រស់ស្រាយ និងភាពស្ងប់ស្ងាត់
កាយ៉ាក់
អុំទូកកាយ៉ាក់ផ្សងព្រេងកាត់តាមព្រៃលិចទឹកបុរាណ ជ្រែករវាងមែកធាងឫសឈើធំៗ និងទស្សនាសត្វស្លាបទឹកកម្រនៃដងទន្លេមេគង្គ។
បោះតង់
គេងតង់លើឆ្នេរខ្សាច់សកណ្ដាលទន្លេ អាំងភ្លើងគង គយគន់មេឃផ្កាយរះរាត្រី និងទទួលពន្លឺព្រះអាទិត្យរះដ៏ស្រស់បំព្រង។
ទូកសហគមន៍
ជិះទូកឈើសហគមន៍គយគន់ទស្សនីយភាពដងទន្លេ ស្វែងយល់ពីរបៀបរស់នៅ និងរីករាយជាមួយការស្ទូចត្រីលេងកម្សាន្ត។
ផ្ទះស្នាក់
ស្នាក់នៅក្នុងផ្ទះឈើលំហែប្រពៃណី ស្រូបយកខ្យល់ត្រជាក់បរិសុទ្ធ និងភ្លក្សរសជាតិម្ហូបស្រុកស្រែត្រីទន្លេធម្មជាតិ។
ជំនឿ & វប្បធម៌
ទស្សនាដើមឈើយក្សដែលមានឫសប្រទាក់ក្រឡាអស្ចារ្យ និងអុចធូបបួងសួងសុំសេចក្តីសុខចម្រើនតាមជំនឿអ្នកស្រុក។
ភូគព្ភសាស្ត្រ
ទស្សនាផ្ទាំងថ្មកំបោរពណ៌សក្បុសកណ្តាលទឹករលក និងស្វែងយល់ពីស្លាកស្នាមប្រវត្តិសាស្ត្រនៃឡបុរាណ។
រុករកគោលដៅទាំង ៩ ដូចមានចែងក្នុងឯកសារសេវាកម្មរមណីយដ្ឋានកោះហាន
តម្លៃច្បាស់លាស់ ផ្អែកលើចំនួនសមាជិក គាំទ្រផ្ទាល់ដល់ជីវភាពសហគមន៍
ពិភាក្សា ឬកែសម្រួលកម្មវិធីតាមតម្រូវការ។ តម្លៃអាចចរចាបានសម្រាប់ក្រុមធំ!
ខ្សែផ្លូវជិះកាយ៉ាក់ និងទូកយន្តកាត់តាមដងទន្លេមេគង្គ ព្រៃលិចទឹក និងកោះធម្មជាតិនានា